khmer eng
  • ឯកឧត្តម លីសារី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីបុណ្យហាជី និងចូលរួមរំលែកមរណទុក្ខសពប្រជាពលរដ្ឋ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥
    ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីបុណ្យហាជី ស្ថិតនៅភូមិបឹងតារោងឃុំ ព្រែឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ បន្ទាប់មកនៅរសៀលថ្ងៃខែដដែល ឯកឧត្តម បន្តអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ គ្រូបង្រៀនខ្មែរអ៉ិស្លាម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ